គ្រោងផលិតរថយន្តអគ្គិសនីបើកបរដោយខ្លួនឯងនៅឆ្នាំ2020 «Apple»

car

នេះបង្ហាញពីការបោះជំហានថ្មីមួយទៀតក្នុងការប្រឡូកក្នុងអាជីវកម្ម រថយន្តក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះជោគជ័យលើ អាជីវកម្មគ្រឿងអេឡិចត្រូនិកដូចជា ស្មាតហ្វូន iPhone, iPad, នាឡិកាអេឡិចត្រូនិក SmartWatch, កុំព្យូទ័រលើតុ Desktop និង Laptop ផងដែរ ។ យោង តាមគេហទំព័របរទេស Sydney Moring Herald ឱ្យដឹងថា ក្រុមហ៊ុនឈរលំដាប់ថ្នាក់ទី១ លើស្លាកយីហោគុណភាពខ្ពស់ក្នុងពិភពលោក Apple ត្រៀមផលិតរថយន្តអគ្គិសនីដែលបើកបរដោយខ្លួនឯងនៅឆ្នាំ២០២០។

ហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ត្រូវបាន ជ្រើសរើសអ្នកជំនាញថាមពលថ្មរបស់រថយន្ត និង   កម្មករដំឡើងរថយន្តអគ្គិសនីមួយចំនួនទៀតពីក្រុមហ៊ុន ល្បីៗដូចជា A123 Systems ដែលជាក្រុមហ៊ុនផលិតថាមពលថ្មនៅអាមេរិក, LG Chem, Samsung Electronics, Panasonic, Toshi ba, Johnson Control និងក្រុមហ៊ុនរថយន្ត Tesla Motors ។

ក្Apple បង្កើតឡើងថ្ងៃទី១ មេសា ១៩៧៦ និងបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់របស់អាមេរិកដែលមាន ភាគហ៊ុនច្រើនជាង “៧០០’’ ពាន់លានដុល្លារ ។ កាលពីខែមីនា ២០១៥ ក្រុមហ៊ុនមួយនេះបានផ្តល់ការងារពេញម៉ោងចំនួន៩៨.០០០នាក់ ព្រមទាំងមានហាងលក់ផលិតផល៤៥៣ នៅក្នុងបណ្តាប្រទេសចំនួន១៦ ។

ហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ  នៅតែរក្សាតំណែងលេខ១ ជាក្រុមហ៊ុនម៉ាកល្បីរបស់ពិភពលោកដោយផ្តល់ជូនផលិតផលប្រកបដោយការ រចនាល្អឥតខ្ចោះ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *