ក្រុមហ៊ុន Samsung បញ្ឈប់ការលក់ទូរស័ព្ទម៉ាក Galaxy Note 7 បន្ទាប់ពីការមានផ្ទុះថ្មទូរស័ព្ទ

note7

អតិថិជនម្នាក់កាន់ទូរស័ព្ទម៉ាក Galaxy Note 7 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន KT នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុមហ៊ុនទូរស័ព្ទ Samsung របស់កូរ៉េខាងត្បូងបានផ្អាកការលក់ទូរស័ព្ទទំនើបរបស់ខ្លួនប្រភេទ Galaxy Note 7 នៅថ្ងៃសុក្រនេះ ក្រោយតែ២សប្តាហ៍ បន្ទាប់ពីការប្រកាសបើកលក់ក្នុងទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន ទូរស័ព្ទនេះ។ ការផ្អាកនេះកើត ឡើងបន្ទាប់ពីគេរកឃើញថា ថ្មខ្លះរបស់ទូរស័ព្ទទំនើបនេះបានផ្ទុះនៅពេលដែលកំពុងសាក ឬបញ្ចូលថ្ម។

ប្រធានក្រុមហ៊ុនអាជីវកម្មទូរស័ព្ទចល័ត Samsung លោក Koh Dong-jin ថ្លែងថាអតិថជនដែលបានទិញទូរស័ព្ទ Note 7s នឹងអាចប្តូរយកទូរស័ព្ទទំនើបថ្មីបាន មិនថាពួកគេទិញពេលណានោះទេ។

លោកបានថ្លែងថា ការស៊ើបអង្កេតរបស់ក្រុមហ៊ុនបានបង្ហាញថា ថ្មរបស់ទូរស័ព្ទចល័ត ដែលផលិតដោយក្រុមហ៊ុនផ្គត់ផ្គង់មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ ថ្មទូរស័ព្ទទាំងពីរ បានបង្កឲ្យមានការឆេះថ្ម តែលោកមិនបានបញ្ជាក់ថាជាក្រុមហ៊ុនផ្គត់ផ្គង់មួយណានោះទេ។ ទូរស័ព្ទ Note 7s ត្រូវគេប្រមូលពីកន្លែងលក់ទូរស័ព្ទមកវិញក្នុងប្រទេសចំនួន១០ រួមទាំងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ មានអ្នកប្រើប្រាស់ខ្លះបានរាយការណ៍ថាទូរស័ព្ទប្រភេទនេះ បានឆេះ ឬផ្ទុះពេលសាកថ្ម និងពេលបញ្ជូនរូបភាពក្នុងទូរស័ព្ទតាមប្រព័ន្ធបណ្តាញសង្គម។ ក្រុមហ៊ុនបានបញ្ជាក់ថា មាន៣៥ករណីបែបនេះ កើតឡើងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅប្រទេសក្រៅ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *