កីឡាករបាល់ទាត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ គិតត្រឹមឆ្នាំ2016

paul-pogba

Mr. Gareth Bale ១១៣លានដុល្លារ
ខ្សែបម្រើសញ្ជាតិវែល វ័យ២៧ឆ្នាំរូបនេះ បានចូលលេងឱ្យក្លិប Tottenham អស់រយៈពេល៦ឆ្នាំ និងផ្ទេរមកក្លិប Real Madrid នៅឆ្នាំ២០១៣ ខណៈលេងក្នុងក្លិបមាន់ខ្នាយមាស១៤៦ប្រកួត Gareth Bale រកបាន៤២គ្រាប់។ ចំណែកការបង្ហាញខ្លួន៨១ប្រកួតក្នុងក្លិប Real Madrid នាពេលកន្លងមក កីឡាកររូបនេះរកបាន៤៧គ្រាប់ ។

Mr. Cristiano Ronaldo ១០៦លានដុល្លារ
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយ ហ្គាល់ វ័យ៣១ឆ្នាំរូបនេះបានលេងឱ្យក្លិប Man Utd ជិត៦ឆ្នាំ និងមានវត្តមានលើសមរភូមិវាលស្មៅចំនួន១៩៦ប្រកួត រកបាន៨៤គ្រាប់ ។ Ronaldo បានផ្ទេរពី Man Utd ទៅ Real Madrid ក្នុងឆ្នាំ២០០៩ ដែលការបង្ហាញខ្លួនក្នុងក្លិបនេះ នាពេលកន្លងមកមានចំនួន២៣៦ប្រកួត និងរកបាន២៦០គ្រាប់ ។

Mr. Paul Pogba ១១៩លានដុល្លារ
ខ្សែបម្រើសញ្ជាតិបារាំង ស្បែកខ្មៅវ័យ២៣រូបនេះបានចូលលេងឱ្យក្លិប Juventus នៅឆ្នាំ២០១២ និងផ្លាស់មកលេងឱ្យក្លិបMan Utd ឆ្នាំ២០១៦។ ក្នុងការបង្ហាញខ្លួនក្នុងក្លិបសេះបង្កង់១២៤ប្រកួតកន្លងមករកបាន២៨ គ្រាប់ផងដែរ ។

Mr. Luis Suárez ១០៥លានដុល្លារ
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់ពីក្លិបហង្សក្រហម Liverpool ទៅក្លិបអ្នកមានបុណ្យ Barcelona ក្នុងឆ្នាំ២០១៤ ។ Suárez បានចូលលេងឱ្យក្លិប Liverpool ចំនួន១១០ប្រកួតរកបាន៦៩គ្រាប់ ខណៈបង្ហាញខ្លួនក្នុងក្លិប Barcelona ៦២ប្រកួត អាចរកបាន៥៦គ្រាប់ ។

Mr. Gonzalo Higuaín ១០២លានដុល្លារ
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ ទីន វ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពីក្លិប Napoli ទៅក្លិប Juventus ក្នុងឆ្នាំ២០១៦ ។ ខណៈលេងក្នុងក្លិប Napoli រយៈពេល៣ឆ្នាំ Higuaín បានបង្ហាញខ្លួន១០៤ប្រកួត និងរកបាន៧១គ្រាប់។ យ៉ាងណាមិញ កីឡាកររូបនេះរំពឹងថានឹងរកគ្រាប់បាល់ឱ្យបានកាន់តែច្រើនជាង ក្លិបចាស់របស់ខ្លួន ខណៈលេងក្នុងក្លិបថ្មី ក្នុងក្របខ័ណ្ឌអីុតាលីស៊េរី A នារដូវកាលថ្មីនេះ ។

Mr. Zinedine Zidane ៨៥លានដុល្លារ
អតីតខ្សែប្រយុទ្ធក្លិប Real Madrid និងបច្ចុប្បន្នជាគ្រូបង្វឹកក្លិបស្តេចសនេះផងនោះ ធ្លាប់ផ្ទេរពីក្លិប Juventus មកលេងក្នុងក្លិប Real Madrid នៅឆ្នាំ២០០១ ក្នុងតម្លៃ៨៥លានដុល្លារ ។ Zidane ធ្លាប់បង្ហាញខ្លួនក្នុងក្លិប Real Madrid ចំនួន១៥៥ប្រកួត និងរកបាន ៣៧គ្រាប់ ៕

Mr. Kevin De Bruyne ៨៥លានដុល្លារ
ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិក វ័យ២៥ឆ្នាំរូបនេះ បានផ្ទេរពីក្លិប Wolfsburg ទៅក្លិប Man City នៅឆ្នាំ២០១៥ ។ ខណៈលេងក្នុងក្លិប Wolfsburg រយៈពេលមួយឆ្នាំមុនការផ្លាស់ប្តូរនេះ De Bruyne បង្ហាញខ្លួនចំនួន៥១ប្រកួត រកបាន១៣គ្រាប់ ។ រីឯការបង្ហាញខ្លួនក្នុងក្លិប Man City នាពេលកន្លងមកនេះ ចំនួន២៦ប្រកួតរកបាន៧គ្រាប់ ។

Mr. Neymar Jr ៩៨លានដុល្លារ
ខ្សែប្រយុទ្ធមុខស្រស់ សញ្ជាតិប្រេស៊ីល វ័យ២៤ឆ្នាំរូបនេះ បានផ្ទេរពីក្លិប Santos ទៅក្លិប Barcelona ក្នុងឆ្នាំ២០១៣ ។ ខណៈលេងក្នុងក្លិប Santos រយៈពេល៤ឆ្នាំ Neymar បង្ហាញខ្លួនចំនួន១០៣ប្រកួត រកបាន៥៤គ្រាប់ ឯនៅក្លិប Barcelona ចំនួន៩៣ប្រកួត រកបាន៥៥គ្រាប់ ។

Mr. James Rodríguez ៩០លានដុល្លារ
ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំ ប៊ី វ័យ២៥រូបនេះ បានផ្លាស់ពីក្លិប Monaco មកលេងឱ្យក្លិប Real Madrid នៅឆ្នាំ២០១៤ ។ Rodríguez ធ្លាប់បានបង្ហាញខ្លួនក្នុងក្លិប Monaco ចំនួន ៣៤ប្រកួត រកបាន១១គ្រាប់ ខណៈលេងឱ្យក្លិប Real Madrid ចំនួន៥៥ប្រកួត រកបាន២០គ្រាប់ ។

Mr. Ángel Di María ៨៥លានដុល្លារ
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំរូបនេះ បានផ្លាស់ពីក្លិប Real Madrid ទៅក្លិប Man Utd ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃ៨៥លានដុល្លារ ដែលជាតម្លៃខ្ពស់ជាងពេលផ្ទេរទៅលេងឱ្យក្លិប Paris SG នៅឆ្នាំ២០១៥ ។ Di María ធ្លាប់បង្ហាញខ្លួននៅក្នុងក្លិប Man Utd ចំនួន២៧ប្រកួត ប៉ុន្តែរកបានតែ៣គ្រាប់ប៉ុណ្ណោះ ខណៈបច្ចុប្បន្នលេងឱ្យក្លិប Paris SG ចំនួន២៨ប្រកួត រកបាន១០គ្រាប់ ។

 

Leave a Reply

Your email address will not be published. Required fields are marked *