ការសិក្សាបង្ហាញថា អាយុកាលជាមធ្បមរបស់មនុស្សនៅលើពិភពលោកកើនឡើង

rfi

មនុស្សនៅលើពិភពលោកអាចរស់នៅបានយូរបំផុតដល់ អាយុ ៧១ឆ្នាំ កន្លះ នៅក្នុងឆ្នាំ ២០១៣ កើនឡើងជាងកាលពីឆ្នាំ ១៩៩០ ដែលមានត្រឹម៦៥ឆ្នាំ។ យោងតាមការសិក្សាចេញផ្សាយ បានបង្ហាញថា អាយុកាលរបស់មនុស្សរស់នៅបាន យូរជាងមុន បើទោះបីជាអត្រាអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម និងជំងឺតំរងនោមរ៉ាំរ៉ៃកើនឡើងក៏ដោយ។

អាយុកាល ជាមធ្យមរបស់មនុស្សនៅទូទាំងពិភពលោកកើនឡើងជិត៦ឆ្នាំ ចំពោះបុរស ហើយស្ត្រីកើនឡើងជាង៦ឆ្នាំ ពី ចន្លោះ ឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០១៣។ ការកើនឡើងនេះ បង្ហាញពី ការធ្លាក់ចុះនៃអត្រាអ្នកស្លាប់ដោយសារជំងឺមហារីកចំនួន ១៥% និងជំងឺទាក់ទងរវាងបេះដូងនិងសរសៃឈាម ចំនួន ២២% នៅក្នុងតំបន់ដែលមានប្រាក់ចំណូល ខ្ពស់ជាច្រើន នៅក្នុង ពិភពលោក។

 

ការ សិក្សាស្រាវជ្រាវ ដែលចុះផ្សាយនៅក្នុងសារព័ត៌មានសុខភាពប្រចាំសប្តាហ៍របស់អង់គ្លេស The Lancet បាននិយាយថា នៅក្នុងតំបន់ដែលមិនសូវសំបូរទ្រព្យធនខ្លះ អត្រាស្លាប់ដោយសារជំងឺរាគរុះ ការឆ្លងជំងឺផ្លូវដង្ហើម និងជំងឺទាក់ទងនិង ទារកក៏ បានថយចុះទ្វេរដងផងដែរ។

ការសិក្សាស្តីពីជំងឺសកលនៅក្នុងឆ្នាំ ២០១៣ (The Global Burden of Disease) ក៏បានរកឃើងផងដែរថា ប្រទេសមានប្រាក់ ចំណូល ទាបដូចជា នេប៉ាល់ រវ៉ាន់ដា អេត្យូពី នីហ្សេ ម៉ាល់ឌីវ ហើយនិងអ៊ីរ៉ង់ជាដើមនោះ អត្រាអាយុកាលជាមធ្យម កើនឡើង ជាងកាលពី២៣ឆ្នាំមុន ដោយទាំងបុរសនិងស្ត្រីគឺអាចរស់បានយូរជាងមុនរហូតដល់១២ឆ្នាំ។

ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាក៏មានអត្រាកើនឡើងដែរ ដោយមនុស្សប្រុសកើនចំនួន ៧ឆ្នាំ ហើយស្ត្រីកើនចំនួន ១០ឆ្នាំពី ចន្លោះឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០១៣។

ប៉ុន្តែនៅក្នុងការសិក្សាបានបញ្ជាក់ថា ការធ្វើអត្តឃាតខ្លួនឯងមានការកើនឡើង នៅក្នុងបញ្ហសុខភាពសាធារណៈ របស់ ឥណ្ឌា។  ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសឥណ្ឌា ឬក៏ប្រទេសចិន មានចំនួនរហូតដល់ទៅពាក់កណ្តាលនៃចំនួនអ្នកធ្វើ អត្តឃាតសរុបនៅ ទូទាំងពិភពលោក។

ផ្ទុយពីការធ្លាក់ចុះពីចំនួន ៧លាន៦សែននាក់នៅក្នុងឆ្នាំ ១៩៩០ មកនៅត្រឹម ៣លាន ៧សែននាក់ ក្នុងឆ្នាំ ២០១៣ ការសិក្សា ក៏បាន បញ្ជាក់ផងដែរថា ការឆ្លងជំងឺផ្លូវដង្ហើម ជំងឺគ្រុនចាញ់ ហើយនិងជំងឺរាគរុះ នៅតែស្ថិតក្នុងបញ្ហាចំបងចំនួន៥ នៅទូទាំង ពិភពលោក នៃការស្លាប់របស់កុមារ ដែលបានសម្លាប់កុមារជិត២លាននាក់ក្នុងមួយឆ្នាំៗ ។

ប្រភព:  http://km.rfi.fr/people-expectency-in-the-world-increase-18-12-14

 

 

Leave a Reply

Your email address will not be published. Required fields are marked *