ឧបករណ៍ថ្មី ជំនួយការក្នុងផ្ទះ ពីក្រុមហ៊ុន Google

home-google

Google ដែលសហការជាមួយក្រុមហ៊ុន Samsung និងក្រុមហ៊ុន Phillips អាចធ្វើឲ្យឧបករណ៍ទំនើបនេះ គ្រប់គ្រងផ្ទះរបស់ ពួកគេបាន។  តម្លៃនៃឧបរកណ៍ Google Home នេះគឺ  ១២៩  ដុល្លារ ហើយនឹង   ចាប់ផ្តើមដឹក  ដល់ផ្ទះអតិថិជន នៅក្នុងសហ រដ្ឋអាមេរិក ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ៕

 

មនុស្សយន្តសម្រាប់ជួយធ្វើការងារផ្ទះនៅមិនទាន់ផលិតបាននោះទេ ប៉ុន្តែម៉ាស៊ីនដែលមិនត្រូវការប្រើ ប្រាស់កម្លាំងត្រូវបាន បង្កើត ឡើងហើយ លើសពីនេះទៀតក្រុមហ៊ុនបច្ចេកវិទ្យាកំពុងប្រកួតប្រជែងទីផ្សារម៉ាស៊ីននោះ។

ឧបករណ៍ Google Home ត្រូវបានគេដាក់បង្ហាញនៅក្នុងក្រុង San Francisco កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។

 

វាជាឧបករណ៍ ជំនួយការក្នុងផ្ទះដ៏ថ្មីបំផុតមួយនេះមានលក្ខណៈតូច  តម្លៃសមរម្យ ម៉ាស៊ីនសម្រាប់ដាក់លើតុ ដែលមានសំ ឡេង និងខួរក្បាលនោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google។ ឧបករណ៍នេះប្រៀបដូចនឹងវិទ្យុតូចមួយដែល អាច លេងភ្លេង ក៏អាចឆ្លើយនឹងសំណួរពិបាកៗ បើកវចនានុក្រម ស្វែងរកបញ្ជីរាយមុខម្ហូប ហៅរថយន្តឈ្នួល ឬទិញសំបុត្រកុន គ្រប់គ្រងទៅលើឧបករណ៍ទំនើបផ្សេងៗ ទាញយកព័ត៌មានក្នុងការហោះហើរ ហើយបើមានការអនុញ្ញាតពីអ្នក ម៉ាស៊ីននេះ នឹង អាចរៀនសូត្របន្តិចម្តងៗពីទម្លាប់ និងចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *