ក្រុមហ៊ុន Yahoo ស្នើរឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់

photo

ក្រុមហ៊ុន Yahoo បានឲ្យដឹងថា តាមការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា ការវាយលុកនេះគឺកើតចេញពីអ្នកដែលតាំង ខ្លួន ជាតំណាងឲ្យរដ្ឋាភិបាល ដែលស្ថិតនៅក្រៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានថ្លែងឲ្យដឹងទៀតថា ព័ត៌មានពីគណនី របស់ អ្នកប្រើប្រាស់ ត្រូវបានលួច ប៉ុន្តែមិនបានផ្តល់ព័ត៌មានពិស្តារ ឬក៏ចំនួនគណនីប៉ាន់ប្រមាណណា មួយដែលរងផល ប៉ះ ពាល់នេះនោះទេ»។

ក្រុមអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័របានលួចយកព័ត៌មានពីគណនីចំនួន៥០០លានពីគេហទំព័រ Yahoo.com នេះបើតាមការ ថ្លែង ឲ្យដឹងរបស់ក្រុមហ៊ុន Yahoo ។

ក្រុមហ៊ុន ស្នើរឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់របស់ខ្លួនប្រសិនបើពួកគេមិនបានផ្លាស់ប្តូរលេខកូដ សម្ងាត់តាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុនបានឲ្យដឹងទៀតថា ខ្លួនបានក្រើនរំលឹកដល់អ្នកដែលអាចនឹងរង ផលប៉ះពាល់ហើយ ព្យា យាមការពារគណនីរបស់ពួកគេ ដោយធ្វើការលុបចោលសំណួរ និងចម្លើយសន្តិសុខ ហើយតម្រូវឲ្យអ្នកប្រើប្រាស់ទាំង នោះ ប្តូរលេខកូដសម្ងាត់របស់ពួកគេ៕

 

ក្រុមអ្នកវាយលុកប្រព័ន្ធកុំព្យូទ័រទាំងនោះបានលួចយក ឈ្មោះ អ៊ីម៉ែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងលេខកូដសម្ងាត់ ប៉ុន្តែក្រុមហ៊ុន Yahoo បានថ្លែងបន្ថែមថាលេខកូដសម្ងាត់ដែលមិនត្រូវបានការពារ ព័ត៌មានទាក់ទិននឹងទិន្នន័យកាតឥណ ទាននិងគណនីធនាគាមិនបានរងផលប៉ះពាល់នោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *