រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ស្នើពាណិជ្ជករថ្នាំនិងជីកសិកម្មឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងមុខរបរ

f7593d04-1bdd-4ecf-bb9c-2a53289b6bbf

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន អំពាវនាវឲ្យពាណិជ្ជករប្រតិបត្តិការពាណិជ្ជកម្មថ្នាំ និងជីកសិកម្មទាំងអស់ ប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងមុខរបររបស់ខ្លួន និងត្រូវអនុវត្តរាល់បទដ្ឋានគតិយុត្តិ និងនីតិវិធី ជា ធរមាន។ ទន្ទឹមនេះ លោកក៏ជំរុញពាណិជ្ជករសហការជាប្រចាំជាមួយអង្គភាពជំនាញមានសមត្ថកិច្ច ចៀងវាងការបន្លំ ឬធ្វើពាណិជ្ជកម្មថ្នាំ និងជីកសិកម្មខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អះអាងថា ការអំពាវនាវឲ្យពាណិជ្ជករប្រតិបត្តិការពាណិជ្ជកម្មថ្នាំ និងជីកសិកម្មឲ្យប្រកាន់ភ្ជាប់នូវសីលធម៌ក្នុងទិសដៅជំរុញឲ្យការគ្រប់គ្រងពាណិជ្ជកម្មថ្នាំជីកសិកម្ម សម្ភារៈកសិកម្ម ផ្សេងៗទៀត ធានាឲ្យបាននូវប្រសិទ្ធភាព សុវត្ថិភាពដល់កសិករនៅកម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន នៅពេលនេះ ធ្វើឡើងនៅក្នុងសេចក្ដី ប្រកាសស្ដីពី «ការណែនាំអំពីនីតិវិធីក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម” នៅថ្ងៃទី២៩ ខែតុលា។

លោកមានប្រសាសន៍តាមសេចក្ដីប្រកាសនេះថា វិស័យកសិកម្មមានតួនាទីសំខាន់បំផុតក្នុងការចូលរួម ចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួង កសិកម្មថា កន្លងទៅពាណិជ្ជករមួយចំនួនបានរកស៊ីបន្លំ ឬនាំចូលថ្នាំ និងជីកសិកម្មមិនអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធី ច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្មជាដើម។

សេចក្ដីប្រកាសបញ្ជាក់ថា ការប្រើប្រាស់ថ្នាំកសិកម្មជាបច្ចេកវិទ្យាទំនើបជឿនលឿនទាន់សម័យ ហើយផលិតផលដែលបាន បាញ់ថ្នាំរួចនោះ    មានរូបរាងល្អដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនចាប់ចិត្តទិញភ្លាម    ដោយពុំបានដឹងអំពីហានិភ័យនោះ ឡើយ។     ហេតុនេះ ពាណិជ្ជករថ្នាំកសិកម្ម និងជីកសិកម្មត្រូវតែស្វែងយល់នូវព័ត៌មាន      ការចុះបញ្ជីប្រភេទផលិតផលថ្នាំ កសិកម្ម វិភាគ ការសាកល្បងលើទីវាលពិសោធន៍ និងការសិក្សាអំពីហានិភ័យ ឬគ្រោះថ្នាក់ដើម្បីធានាគុណភាព ផលិតផល ពិតប្រាកដ។

សេចក្ដីប្រកាសស្ដីពីការណែនាំអំពីនីតិវិធីក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មរបស់ក្រសួងកសិកម្ម ក៏បានណែនាំ ទៅពាណិជ្ជករទៀតថា ក្រុមហ៊ុនត្រូវព្យាយាមទំនាក់ទំនងរកផលិតផលថ្នាំកសិកម្ម ឬជីកសិកម្មសម្រាប់ការចុះបញ្ជីការ និង នាំចូលមកផ្គត់ផ្គង់ចែកចាយនៅកម្ពុជា។ ក្រុមហ៊ុនត្រូវជៀសវាងធ្វើការចុះបញ្ជីផលិតផល ឬធ្វើការនាំចូលថ្នាំកសិកម្ម ឬជី កសិកម្មមកកម្ពុជា ដែលបញ្ជាទិញពីក្រុមហ៊ុនចែកចាយបន្តក្រៅប្រទេសជាច្រើនតំណ គ្មានប្រភពដើមច្បាស់លាស់។ ទន្ទឹម នឹងដំណើរការចុះបញ្ជីផលិតផលថ្នាំកសិកម្ម ឬជីកសិកម្ម ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនាំចូលនាំចេញលាយផ្សំ ឬវេចខ្ចប់ ជា ថ្មី និងផ្គត់ផ្គង់ចែកចាយចាំបាច់ត្រូវស្នើសុំធ្វើការចុះបញ្ជីឃ្លាំងដើម្បីងាយស្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន។

សេចក្ដីប្រកាសបន្តទៀតថា ក្រោយពេលទទួលបានវិញ្ញាបនបត្របញ្ជាក់បញ្ជីកាផលិត ក្រុមហ៊ុនត្រូវផលិតសំបក វេចខ្ចប់ ផលិតផលថ្នាំកសិកម្មរបស់ខ្លួនជាមុនមុនពេលស្នើសុំលិខិតអនុញ្ញាតនាំចូលដោយត្រូវបោះពុម្ពនៅលើសំបកវេចខ្ចប់នូវស្លាកសញ្ញាព័ត៌មាន ជាភាសាខ្មែរតាមគំរូដែលបានយល់ព្រមនៅពេលចុះបញ្ជីដើម្បីឲ្យកសិករងាយស្រួលប្រើប្រាស់។ ក្រុមហ៊ុន ពាណិជ្ជកម្មថ្នាំកសិកម្ម ឬជីកសិកម្ម ត្រូវមានភាពស្មោះត្រង់ និងមានសីលធម៌ក្នុងមុខរបររបស់ខ្លួន ដោយមិនត្រូវប្រព្រឹត្ត អំ ពើក្លែងបន្លំគុណភាព កែច្នៃផលិតផលខុសពីគុណភាពដើម ឬក្លែងបន្លំសំបកវេចខ្ចប់ និងត្រូវជៀសវាងទិញចូលសម្រាប់លក់ នូវថ្នាំកសិកម្ម ឬជីកសិកម្មដែលគេចពន្ធ ឬលួចលាក់នាំចូល ឬលួចនាំចូលប្រភេទថ្នាំ ឬជីកសិកម្មដែលស្ថិតនៅក្នុងបញ្ជី ហាម ឃាត់។

Leave a Reply

Your email address will not be published. Required fields are marked *