លោក Duterte ខ្ញុំសន្យានឹងព្រះជាម្ចាស់ថាឈប់ជេរទៀតហើយ

1929c435-6061-4a80-b1ef-6d3b352717f1_w987_r1_s

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Davao ដែលជាស្រុក កំណើតរបស់លោកថា ព្រះបាននិយាយទៅកាន់លោកនៅលើយន្តហោះក្នុងអំឡុងពេលលោកត្រឡប់ទៅពីដំណើរ ទស្សន កិច្ចនៅប្រទេសជប៉ុនវិញនាពេលថ្មីៗនេះ។

លោកបានថ្លែងថា មនុស្សនៅលើយន្តហោះជុំវិញលោកកំពុងតែសម្រាកនៅពេលដែលលោកបានឮសំឡេងនិយាយថា៖ «ប្រសិនបើអ្នកមិនឈប់ប្រើប្រាស់ពាក្យសម្តីអសុរោះនោះ យើងនឹងទម្លាក់យន្តហោះនេះភ្លាម»។

នៅពេលនោះលោក Duterte បានសួរថា៖ «តើអ្នកណាគេហ្នឹង»? ពេលនោះមានសំឡេងឆ្លើយតបថា៖ «យើងគឺជាព្រះជា ម្ចាស់»។

ដោយសារតែលោកខ្លាចធ្លាក់យន្តហោះ មេដឹកនាំហ្វីលីពីនរូបនេះបានថ្លែងថា លោកបានសន្យាថាលោកនឹង ឈប់ជេរ ប្រទេច។ លោកបានថ្លែងទៀតថា ពាក្យសន្យាទៅកាន់ព្រះជាម្ចាស់គឺជាពាក្យសន្យាទៅកាន់ពលរដ្ឋហ្វីលីពីន។

លោក Duterte ដែលល្បីល្បាញក្នុងការប្រើប្រាស់ពាក្យសម្តីជេរប្រទេចនៅពេលដែលលោកនិយាយសំដៅទៅលើជនដែល ញៀនគ្រឿងញៀន និងអ្នកជួញដូរគ្រឿងញៀន ហើយលោកបានហៅមេដឹកនាំពិភពលោកដូចជាសម្តេច Pope Francis និងការហៅលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថា «អាកូនឆ្កែ» ឬការនិយាយឲ្យលោកអូបាម៉ា ចុះនរកជាដើម។
ទោះជាយ៉ាងនេះក្តី មានការប៉ាន់ប្រមាណថា ពាក្យសន្យានេះនៅមិនបានយូរនោះទេ។

នៅពេលដែលក្រុមអ្នកសារព័ត៌មានសួរថាតើ ពាក្យសន្យាទៅកាន់ព្រះជាម្ចាស់មានន័យថា លោកនឹងឈប់ប្រើពាក្យ ជេរប្រមាថទៅលើសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបឬយ៉ាងណា។  លោកបានឆ្លើយតបថា៖ «វាអាស្រ័យទៅលើស្ថាន ភាពនៅពេលនោះ»៕

 

Leave a Reply

Your email address will not be published. Required fields are marked *