បេក្ខជនប្រធានាធិបតីមានគោលនយោបាយការបរទេសខុសគ្នា

2901abd0-db90-45c8-97fa-2246b08b9312_w987_r1_s

លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «យើងត្រូវតែធ្វើការ យ៉ាងជិត ដិតជាមួយសម្ព័ន្ធមិត្តរបស់យើង ហើយនេះគឺជាអ្វីដែលលោក Donald Trump តែងតែចាត់ទុកថាជារឿងឥតប្រយោជន៍»។

ចំណែក លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានថ្លែងថា៖ «យើងបានធ្វើការជាមួយ ពួកគេ អស់រយៈពេលជាច្រើនឆ្នាំ ហើយយើងទទួលបានមកវិញនូវបញ្ហាដ៏ស្មុគស្មាញបំផុតមិនធ្លាប់មាន»។

តើបេក្ខជន លោកស្រី Clinton លោក Trump ទាំងពីសម្លឹងមើលពិភពលោកក្នុងផ្លូវណា ហើយតើពួកគេប្រកាន់គោលជំហរ បែបណាក្នុងការដោះស្រាយបញ្ហាគោលនយោបាយការបរទេស រាប់ចាប់ពីដោះស្រាយបញ្ហាសម្ព័ន្ធមិត្តអន្តរជាតិ ទៅដល់ការ បង្ក្រាបក្រុមភេរវជនរដ្ឋអ៊ីស្លាម។

ភាពខុសគ្នាលើការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិកចំពោះអង្គការអូតង់គូសបញ្ជាក់ពីទស្សនៈរបស់បេក្ខជនទាំងពីរអំពីពិភពលោក នេះបើតាមសម្ដីរបស់លោក Jeremy Mayer សាស្រ្តាចារ្យជំនួយផ្នែកគោលនយោបាយ និងរដ្ឋាភិបាលនៃសាកល វិទ្យាល័យ George Mason។

លោក Trump ចង់បានយោធាដែលខ្លាំងជាងនេះ ហើយលោកសន្យាពីគោលនយោបាយការបរទេស ដែលផ្ដោតលើផល ប្រយោជន៍របស់សហរដ្ឋអាមេរិក។ សម្រាប់លោកស្រី Clinton លោកស្រីសន្យាប្រើប្រាស់អំណាចឲ្យអស់លទ្ធភាព ចាប់ពី ផ្នែកការទូត ទៅការអភិវឌ្ឍ ដើម្បីជំរុញគោលនយោបាយការទូតរបស់សហរដ្ឋអាមេរិក។ ទស្សនវិស័យផ្ទុយគ្នាបាននាំឱ្យមាន គោលនយោបាយខុសគ្នាស្រឡះចំពោះប្រទេសគូសត្រូវ ដូចជារុស្ស៊ីជាដើម។

លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖ «ខ្ញុំមិនស្គាល់ លោក Putin ទេ។ ខ្ញុំគិតថា នេះជារឿងល្អ បើយើងត្រូវគ្នាជាមួយប្រទេសរុស្សី ពីព្រោះយើងអាចប្រយុទ្ធជាមួយ ក្រុមភេរវជនរដ្ឋអ៊ីស្លាម ជា មួយគ្នា»។

លោកស្រី Clinton មានជំហរផ្ទុយពីនេះ។ លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «ខ្ញុំប្រឈមមុខជាមួយប្រទេសរុស្សី។ ខ្ញុំប្រយុទ្ធជាមួយ លោក Putin និងអ្នកផ្សេងទៀត ហើយខ្ញុំនឹងធ្វើបែប នេះក្នុងនាមជាប្រធានាធិបតី»។

បេក្ខជនប្រធានាធិបតីទាំងពីរមិនយល់ស្របទាំងស្រុងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់។ លោក Trump បាន ហៅការណ៍នេះថាជា «កិច្ចព្រមព្រៀងមិនល្អ» សម្រាប់អាមេរិក។ ឯអ្នកស្រី Clinton និយាយថា ការណ៍នេះបានបញ្ឈប់ កម្មវិ ធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។

ចំពោះការបង្ក្រាបក្រុមភេរវជនរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលជាបញ្ហាគោលនយោបាយ ការបរទេសដែល ប្រជាជនអាមេរិកខ្វល់ខ្វាយបំផុតគឺ ភាព ខុសគ្នាយ៉ាងច្បាស់ក្រឡែតនៃគោលនយោបាយ ការបរទេសរបស់បេក្ខជន ប្រធា នាធិបតីទាំងពីរ៖«លោក Donald Trump បានថ្លែង ថា៖ «ខ្ញុំមិនចូលចិត្ត  លោក Bashar al Assad ទាល់តែសោះ ប៉ុន្តែ លោក Assad សម្លាប់ភេរជនរដ្ឋអ៊ីស្លាម។ រុស្ស៊ីសម្លាប់ភេរវជនរដ្ឋអ៊ីស្លាម។ ហើយអ៊ីរ៉ង់សម្លាប់ភេរវជនរដ្ឋអ៊ីស្លាម ហើយពួកគេ បាន ពួតដៃគ្នា ក៏ព្រោះតែគោលនយោបាយការបរទេសមានភាពទន់ខ្សោយ»។

ប៉ុន្តែ លោកស្រី Clinton បានថ្លែងនៅក្នុងវេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីលើកទីពីរថា៖ «រុស្ស៊ីមិន បាន ចាប់អារម្មណ៍ទៅលើក្រុមភេរវជនរដ្ឋអ៊ីស្លាមទេ។ ពួកគេចាប់អារម្មណ៍ទៅលើការរក្សាអំណាច ឲ្យលោក Assad។ ដូច្នេះ នៅ ពេលដែលខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំបានគាំទ្រកាលនោះ ហើយនៅតែគាំទ្រមកទល់សព្វថ្ងៃ ឲ្យមានតំបន់ហាមមិនឲ្យ យន្តហោះឆ្លងកាត់ និងតំបន់សុវត្ថិភាព»។

 

 

Leave a Reply

Your email address will not be published. Required fields are marked *