លោក Donald Trump ខាងគណបក្សសាធារណរដ្ឋ បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក

drum

យោងតាមតួលេខនៅព្រឹកថ្ងៃពុធនេះ បានប្រាប់ឲ្យដឹងថា លោក Trump ខាងគណបក្សសាធារណរដ្ឋ ឈ្នះបាន ប្រតិភូ២៨៨ដោយប្រៀបធៀបទៅនឹងលោកស្រី Clinton ខាងគណបក្សប្រជាធិបតេយ្យទទួលបានប្រតិភូ២១៥៕

មហាសេដ្ឋីដែលត្រូវបានគេប៉ាន់ស្មានខុសជាទូទៅហើយត្រូវបានគេសើចចំអកដោយពួកអ្នកនយោបាយនិងបណ្តាញផ្សាយព័ត៌មានទូទាំងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី បានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពី ថ្ងៃអង្គារ លើ លោកស្រី Hillary Clinton គូប្រកួតប្រជែងរបស់លោកហើយនឹងជាអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។

លោក Trump បានឡោមព័ទ្ធទៅដោយក្រុមគ្រួសារនិងអ្នកជំនួយការជាន់ខ្ពស់របស់លោកនៅក្នុងទីក្រុងញូវយ៉កនៅព្រឹក ថ្ងៃពុធនេះ បាននិយាយថា«ខ្ញុំសូមសន្យាជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសនេះថា ខ្ញុំនឹងក្លាយជាប្រធានាធិបតី សម្រាប់ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់‍»។

ជ័យជម្នះដែលមិនគួរឲ្យកើតបានសម្រាប់បេក្ខជនដែលមិនដែលកាន់ដំណែងតាមរយៈការបោះឆ្នោតហើយមិនដែលគោរពច្បាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។

 

 

Leave a Reply

Your email address will not be published. Required fields are marked *