លោក Trump ធ្លាប់ប្រឆាំងនឹងប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ

a76f460f-5a5e-47ea-960a-40b90efc6616_w987_r1_s

លោក Donald Trump កាលពី៤ឆ្នាំមុន បានប្រកាសថា ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូរបស់អាមេរិកក្នុងការ ជ្រើសរើស ប្រធានាធិបតីគឺជាមហន្តរាយមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែឥឡូវនេះលោកកំពុងឆ្ពោះទៅកាន់សេតវិមាន ដោយ សារតែប្រព័ន្ធបោះឆ្នោតនេះ មិនមែនដោយសារតែលោកបានឈ្នះសំឡេងឆ្នោតប្រជាប្រិយរបស់ជាតិនៅ ក្នុងការបោះ ឆ្នោត ថ្ងៃអង្គារនោះទេ។បើយ៉ោង

តាមប្រព័ន្ធបោះឆ្នោតនៅអាមេរិក លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យដែលនិយាយឥតសំចៃមាត់មួយរូបនោះ បាននាំមុខលោកស្រី Clinton តាមរយៈប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ គឺលោក Trump ទទួលបាន ២៧៩ ប្រតិភូ ធៀប ជាមួយនឹងលោកស្រី Clinton ដែលទទួលបាន ២២៨ ប្រតិភូ ហើយលទ្ធផលនៅក្នុងរដ្ឋចំនួន៣ទៀតនៅមិនទាន់ច្បាស់ នៅ ឡើយ ដែលអាចធ្វើឲ្យលោកទទួលបានប្រតិភូដល់ទៅ ៣០៦ ធៀបជាមួយនឹងចំនួនប្រតិភូរបស់លោកស្រី Clintonដែលអាចនឹងកើនដល់ចំនួន ២៣២។

ការជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់អាមេរិកនឹងមិនអាចមានការកែប្រែនោះទេ មិនថាលោកស្រី Clinton អតីត រដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក មានចំនួនសំឡេងឆ្នោតប្រជាប្រិយច្រើនជាងក៏ដោយ ដោយសារតែអាមេរិកគោរពទៅតាម ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ ដែលជាប្រព័ន្ធបោះឆ្នោតមួយដែលត្រូវបានអនុម័តជាង ២សតវត្សរ៍ទៅហើយដើម្បី ជ្រើស រើសប្រធានាធិបតី៕

 

Leave a Reply

Your email address will not be published. Required fields are marked *