តើអ្នកណាខ្លះលោក Trump នឹងជ្រើសរើស ជាគណៈរដ្ឋមន្ត្រី?

be773301-626f-4e5c-b546-3a773ca59a7b_cx0_cy2_cw0_w987_r1_s_r1

លោក Donald Trump បានជួបគ្នាជាមួយនឹងទីប្រឹក្សាកំពូលជាច្រើនរបស់លោកនៅក្នុងគេហដា្ឋនរបស់លោកនៅក្នុងអាគារ Trump Tower នៅសង្កាត់ Manhattan ទីក្រុង New York ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋបាលថ្មីមួយ។

ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា៖ “ខ្ញុំនឹងធ្វើការសម្រេចចិត្តដ៏ មាន សារៈសំខាន់ទៅលើអ្នកដែលនឹងត្រូវបំរើការឲ្យរដ្ឋាភិបាលរបស់យើង”។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកកាលពីថ្ងៃសុក្របានរាយការណ៍មកថា អនុរដ្ឋប្រធានាធិបតីជាប់ឆ្នោត លោក Mike Pence នឹងទទួលបានការកាន់កាប់ទៅលើក្រុមដែលទទួលខុសត្រូវចំពោះការផ្លាស់ប្តូរអាណត្តិ ជាជាងលោកអភិបាលរដ្ឋ New Jersey គឺលោក Chris Christie ដែលបាននិងកំពុងកាន់កាប់ក្រុមទាំងនោះ។

លោក Trump មានពេលប្រហែលជា ៧០ថ្ងៃដើម្បីធ្វើការសម្រេចចិត្តទៅលើគណៈរដ្ឋមន្ត្រីរបស់លោក។លោក បានប្រាប់ ទីប្រឹក្សារបស់លោកថា លោកចង់ឲ្យលោក Pence ប្រើប្រាស់បទពិសោធន៍របស់លោកដែល បានបំរើឲ្យរដ្ឋាភិបាលក្រុង វ៉ា ស៊ីនតោនដើម្បីជួយដល់ការផ្លាស់ប្តូររដ្ឋបាលគ្រប់គ្រងនៅក្នុងខែមករាខាងមុខនេះ។ ឈ្មោះមួយចំនួន ត្រូវបានលើក ឡើង មានដូចជា លោក Rudy Guiliani ដែលជាអតីតអភិបាលរដ្ឋ New York និងជាអ្នកទីប្រឹក្សាក្រៅផ្លូវការនៅ ក្នុងយុទ្ធនាការ របស់លោក Trump អាចត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក Newt Gingrich អតីតប្រធានសភា និងធ្លាប់ជាអ្នកយុទ្ធសាស្ត្រដ៏សំខាន់មួយរូបនៅក្នុងគណបក្សសាធារណរដ្ឋ អាច នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសឬជានាយអគ្គសេនាធិកានៅក្នុងសេតវិមាន។

លោក Chris Christie អភិបាលរដ្ឋ New Jersey ដែលបានងាកមកគាំទ្រលោក Trump មិនយូរប៉ុន្មានបន្ទាប់ពី លោកបាន ចាញ់ក្នុងការប្រកួតធ្វើជាបេក្ខជនប្រធានធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋនោះ អាចនឹងត្រូវតែង តាំងជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឬជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក Steven Mnuchin អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៅក្នុងយុទ្ធនាការរបស់លោក Trump ត្រូវបានគេលើកឡើងថា លោក អាចជាបេក្ខជនសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ៕

លោក Reince Preibus ដែលបច្ចុប្បន្នគឺជាប្រធានគណៈកម្មាធិកាជាតិនៃគណបក្សសាធារណរដ្ឋដែលបានគាំទ្រលោក Trump នៅពេលដែលសមាជិកចាស់ៗនៅក្នុងបក្សជាច្រើនចង់រក្សាគម្លាតជាមួយនឹងលោក Trump នោះ អាចនឹងត្រូវតែង តាំងជានាយអគ្គសេនាធិកានៅក្នុងសេតវិមាន។

លោក Steve Bannon ដែលជាប្រធានយុទ្ធនាការរបស់លោក Trump អាចជាបេក្ខជនសំខាន់ក្នុងការតែង តាំងជានាយអគ្គ សេនាធិការបស់សេតវិមាន។
លោកស្រី Kellyanne Conway អ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកស្រីប្រហែលជាទទួលយកតួនាទីជាន់ខ្ពស់មួយនៅក្នុងសេតវិមាន។

លោក Jeff Sessions សមាជិកព្រឹទ្ធសភានៅក្នុងរដ្ឋ Alabama គឺស្ថិតក្នុងចំណោមអ្នកនយោបាយដែលគាំទ្រលោក Trump មុនគេនៅពេលដែលសមាជិកនាំមុខដទៃទៀតប្រឆាំងនឹងលោក Trump។ លោកត្រូវបានគេលើកឡើងថា អាចជាបេក្ខ ជនមួយរូបសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស។

 

Leave a Reply

Your email address will not be published. Required fields are marked *