នៅថ្ងៃទី២២ខែវិច្ឆិកា ខាងមុខនេះលោក កឹម សុខា និងតំណាងរាស្ត្របក្សប្រឆាំងគ្រោងចូលរួមប្រជុំសភា

kem-sokha

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំពេញអង្គ រដ្ឋសភានៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនាំពាក្យក្រុមតំណាងរាស្ត្រសំឡេងភាគតិច និងជាមន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ ឲ្យដឹងថា លោក កឹម សុខា នឹងមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ ដើម្បីចូល រួមពិភាក្សាលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ។

អ្នកនាំពាក្យសំឡេងភាគច្រើនក្នុងរដ្ឋសភា លោក ឈាង វុន និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន មិនភ្ញាក់ផ្អើល នឹងការគ្រោងវិលត្រឡប់មកចូលរួមប្រជុំសភាវិញរបស់លោក កឹម សុខា និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះទេ។ លោកបញ្ជាក់ថា តំណាងរាស្ត្រមានភារកិច្ចបម្រើរាស្ត្រ និងត្រូវចូលរួមប្រជុំក្នុងសភា។ គេមិនត្រូវចាត់ទុកការ វិលចូលមកប្រជុំសភាវិញ ថាជារឿងចម្លែកអស្ចារ្យនោះទេ។

លោក សម រង្ស៊ី  ប្រធានគណបក្សសង្គ្រោះជាតិ គាំទ្រសេចក្ដីសម្រេចរបស់សហភាពអន្តរសភា លោកអះអាងថា សហភាពអន្តរសភាចង់ឲ្យបក្សទាំងពីរដោះស្រាយបញ្ហានេះដោយសារគេបានដឹងច្បាស់ថា ការចោទប្រកាន់ការផ្ដន្ទា ទោសដល់អ្នកតំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល គឺជារឿងនយោបាយធ្វើឡើងតាមបញ្ជា របស់ថ្នាក់ដឹក នាំរដ្ឋាភិបាល៕

សហភាពអន្តរសភា (IPU) ដែលមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ផ្សាយជាសាធារណៈកាលពី១៥ ខែវិច្ឆិកា បានជំរុញឲ្យ គណបក្សធំៗទាំងពីរវិលទៅរកការសន្ទនាគ្នាវិញ។

Leave a Reply

Your email address will not be published. Required fields are marked *