មន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល ផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល៥ថ្ងៃ

13709791_300197316993013_5512652406728125876_n

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល នឹងផ្ដល់ការពិនិត្យ និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ។

បណ្ឌិត លន់ ណារ៉ា ប្រធានផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យជ័យជម្នះ  មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ ថ្លៃនេះ គឺជាកិច្ចសហការជាមួយអង្គការមនុស្សធម៌ពីប្រទេស    អូស្ត្រាលី ដែលមានឈ្មោះថា មូលនិធិ ហ្វ្រេដ ហាលឡូ   (Fred Hollows Foundation) ចាប់ពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា ដល់ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ សម្រាប់អ្នកមានជំងឺភ្នែកទូទៅ៖ ជំងឺដែលយើងត្រូវធ្វើការវះកាត់ហ្នឹង ដូចជា  ជំងឺភ្នែកឡើងបាយមនុស្សចាស់  ភ្នែកកន្ទុយថ្លែន  ឬមួយក៏ឡើងសម្ពាធទឹកក្នុង ភ្នែកធ្ងន់ធ្ងរ។ យើងធ្វើការវះកាត់ជូនដោយឥតគិតថ្លៃ។

លោក វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់ថា កម្មវិធីពិនិត្យ និងវះកាត់ជំងឺភ្នែកឥតបង់ថ្លៃនេះ គឺធ្វើនៅមន្ទីរពេទ្យស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល។ ប្រសិនបើលោកអ្នកពិបាករកទីតាំងមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល សម្រាប់ទៅព្យាបាលជំងឺភ្នែក ឥតបង់ថ្លៃ លោកអ្នកអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ១១ ២១៣ ២៣២៕

 

Leave a Reply

Your email address will not be published. Required fields are marked *