យកសរសៃដើមឈូកត្បាញធ្វើជាក្រមា សម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ជាច្រើនប្រភេទទៀត

srk

សរសៃដើមឈូកត្រូវបាន អ្នកស្រាវជ្រាវបារាំង ម្នាក់ បានរកឃើញថ្មីបំផុតនូវបច្ចេកទេសយក មកធ្វើជាអំបោះ អាចផលិត បានជា  សម្លៀកបំពាក់ ក្រមា និងវត្ថុប្រើប្រាស់ជាច្រើនប្រភេទទៀត។ សរសៃដើមឈូកក្នុងទឹកដីខេត្តសៀមរាប កំពុងធ្វើឱ្យ ប្រទេស ជាច្រើនដែលមានបច្ចេកវិទ្យាជឿនលឿននៅក្នុងពិភពលោកភ្ញាក់ផ្អើល និងទទួលស្គាល់នូវផលិតផលដែលកំពុង ធ្វើដោយដៃសុទ្ធសាធមួយនេះ។

បុរសជនជាតិបារាំង លោក អេវិន ដេឡាវ៉ាល (Awen Delaval) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន (Samatoa Lotus Textiles) ដែលជាអ្នកជំនួញនៅក្នុងខេត្តសៀមរាប បានទទួលរង្វាន់ ៣លើកក្នុងរយៈពេល ៤ឆ្នាំមកនេះទៅលើស្នាដៃដែលរកឃើញថ្មី គឺយកដើមឈូកធ្វើជាសរសៃអំបោះដែលអាចត្បាញធ្វើជាកំណាត់ទៅកាត់ដេរសម្លៀកបំពាក់ និងក្រមា ឱ្យមនុស្សទូទៅ ប្រើប្រាស់បាន។

ឆ្នាំ២០១២ លោកបានទទួលរង្វាន់ពីអង្គការយូណេស្កូ (UNESCO) ទៅលើស្នាដៃឯកក្នុងការផលិតអំបោះចេញពីដើមឈូក។

ឆ្នាំ២០១៥ លោកបានទទួលរង្វាន់មួយទៀតពីប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ដ៍ (Frangois Hollande) ។

ខែវិច្ឆិកា ឆ្នាំ២០១៦ គឺលោកទើបតែបានទទួលរង្វាន់ពីវិទ្យាស្ថានវិស្វករ និងបច្ចេកវិទ្យានៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ១ទៀត ស្ដីពីការរកឃើញអំបោះធ្វើពីសរសៃដើមឈូកនេះ។

លោក អេវិន បង្ហាញអារម្មណ៍ថា លោកមានមោទនៈយ៉ាងខ្លាំង បន្ទាប់ពីរកឃើញអំបោះដែលយកចេញពីសរសៃដើមឈូក ហើយពិភពលោកបានជូនរង្វាន់ដល់លោកបែបនេះ។ បច្ចុប្បន្ននៅភូមិតូចមួយជិតភ្នំក្រោម នៃសង្កាត់សៀមរាប ក្រុង សៀមរាប មានស្ត្រីអ្នកភូមិជាច្រើននាក់ ត្រូវបានក្រុមហ៊ុនសមធម៌តម្បាញឈូក ជួលឱ្យធ្វើការងារកាត់ដើមឈូកជាកំណាត់ៗ ហើយទាញយកសរសៃដើមរបស់វាមកធ្វើជាអំបោះ។

អ្នកគ្រប់គ្រងហាងលក់កំណាត់ធ្វើពីសរសៃឈូក កញ្ញា បេង បូពិដោរ ឱ្យដឹងថា បច្ចុប្បន្នមានអតិថិជនបរទេស ជាច្រើនចាប់ អារម្មណ៍ទៅលើកំណាត់ដែលធ្វើពីសរសៃដើមឈូកនេះ ពីព្រោះគេយល់ថា វាជាផលិតផល ធម្មជាតិ ដែលធ្វើដោយដៃ ប៉ុន្តែ ចំពោះប្រជាពលរដ្ឋខ្មែរវិញ មិនសូវចាប់អារម្មណ៍ទេ ពីព្រោះតែផលិតផលនេះលក់ថ្លៃ ដូចជាក្រមា ១អាចថ្លៃពី ២០០ ទៅ ៤០០ដុល្លារ និងសម្លៀកបំពាក់ ១កំប្លេ ថ្លៃប្រហែល ២,០០០ដុល្លារជាដើម។

ទីផ្សារដែលអាចលក់ផលិតផលធ្វើពីអំបោះដើមឈូកនេះ គឺនៅក្រុងហុងកុង នៅសហរដ្ឋអាមេរិក នៅជប៉ុន និងបណ្ដា ប្រទេសស ហគមន៍អឺរ៉ុប ជាច្រើនទៀ

 

 

Leave a Reply

Your email address will not be published. Required fields are marked *