សភាកោះហៅលោក ម៉ម ប៊ុនហេង ចូលបំភ្លឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦

srk

គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាសម្រេចកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺផ្ទាល់ក្នុងកិច្ច ប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ តាមសំណើតំណាងរាស្ត្របក្សប្រឆាំង។

សមាជិកសភា តំណាងរាស្ត្របក្សប្រឆាំងនឹងសាកសួរ ១០ចំណុច ទាក់ទងវិស័យសុខាភិបាលដោយផ្ទាល់មាត់ទៅកាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។  ការសម្រេចបែបនេះ ព្រោះគណៈ ចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំនៅ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានឯកភាពកោះហៅលោក ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅ ក្នុងកិច្ចប្រជុំ សភា ពេញអង្គ។

លោក យ៉ែម បុញ្ញឫទ្ធិ ពីគណបក្សសង្គ្រោះជាតិ ឲ្យក្រុមអ្នកកាសែតដឹងក្រោយកិច្ចប្រជុំថា ក្រុមសមាជិកសភានឹងសួរដេញ ដោលលោក ម៉ម ប៊ុនហេង រឿងបាត់ថវិកាពីជំនួយមូលនិធិសាកល គ្លបល ហ្វាន់ (Global Fun) ដែលផ្ដល់ជូនមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់រឿងដូរ លក់ទីតាំងអគារពេទ្យរបស់រដ្ឋ និងការនាំចូលថ្នាំពេទ្យពីក្រៅប្រទេសជាដើម។

វិស័យសុខាភិបាលសព្វថ្ងៃរងការរិះគន់ថា អ្នកក្រគ្មានលុយពេទ្យមិនព្យាបាលឡើយ ចំណែកអ្នកមានលុយសមល្មមបែរនាំ គ្នាខ្ចប់លុយទៅព្យាបាលជំងឺនៅក្រៅប្រទេស ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី និងប្រមុខគណបក្សប្រឆាំងផង។

ចំណែកប្រធានគណៈអភិបាលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់ព្រមានថា លោកនឹងស្នើទៅ រដ្ឋសភាឲ្យបោះឆ្នោតដកតំណែងលោក ម៉ម ប៊ុនហេង ព្រោះពលរដ្ឋកំពុងរងគ្រោះដោយវិស័យសុខាភិបាល។

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ឲ្យដឹងថា ការសួរដេញដោលនឹងត្រូវរៀប ចំឲ្យមានផ្សព្វ ផ្សាយជាសាធារណៈ ដើម្បីឲ្យសាធារណជនបានដឹង បានឃើញពីការសួរដេញដោលនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *